ប៉ាឡេស្ទិនជាតិនិយមហាម៉ាស់(Hamas)បាញ់គ្រាប់រ៉ុកកែតប្រមាណ ៥០០០ដើមស្រោចចូលក្នុងទឹកដីអីស្រាអែល (០៧ តុលា ២០២៣) ស្លាប់ប្រមាណ ១២០០នាក់ជាងនិងរបួសជាច្រើនពាន់នាក់ អីស្រាអែលបានវាយបកនិងកំទេសទីក្រុង Gaza បានក្លាយជាផេះស្លាប់និងរបួសជាច្រើននាក់ ប្រជាជនស្លូតត្រង់ប៉ាឡេស្ទិនរងទុរ្ភិក្សដោយដាច់ស្បៀង ទឹកភ្លើងនៅក្នុងតំបន់ Gaza គ្រាប់ម៉ីស៊ីលអគ្គីរបស់អ៊ីស្រាអែលហោះបោលដុតកំទេសទីក្រុង Gaza បានក្លាយជាផេះផង់ក្នុងមួយប៉ប្រិចភ្នែក ក្រុមជាតិនិយមប៉ាឡេស្ទិនដែលគេស្គាល់ថា ជាពួកហាម៉ាស (Hamas) បានធ្វើប្រតិបត្តិការពិសេសមួយដែលអីស្រាអែលមិននឹកស្មានដល់ ក្រុមនេះបានរៀបចំផែនការពិសេសចូលវាយប្រហារយ៉ាងចាស់ដៃក្នុងទឹកដីអីស្រាអែលដោយបាញ់គ្រាប់រ៉ុកកែតប្រមាណ ៥០០០គ្រាប់ស្រោចចូលក្នុងទឺកដីអីស្រាអែល និងខ្លះទៀតកាត់របងព្រំដែនសម្រុកចូលតាមថ្មើរជើង ខ្លះទៀតបានជិះម៉ូតូហោះទេសចរណ៍ចូលតាមអាកាស ការវាយលុកនេះបានចាប់ជនស៊ីវិលអីស្រាអែលនិងជនបរទេសជាចំណាប់ខ្មាំង ខ្លះទៀតត្រូវបានក្រុមពួកហាម៉ាស បាញ់សម្លាប់ភ្លាមៗតែម្តងនៅហ្នឹងកន្លែង ក្នុងនោះមាននិស្សិតកម្ពុជាម្នាក់ផងដែរបានបាត់បងជីវិតក្នុងទឹកដីអីស្រាអែល។ ទាហានអីស្រាអែលបាចក្រដាស់ពីលើអាកាសឲ្យប្រជាជនប៉ាឡេស្ទិនប្រមាណ ១លានអ្នកជាងក្នុងទីក្រុង Gaza ចាកចេញក្នុងរយៈពេល ២៤ម៉ោងជាបន្ទាន់