បុណ្យភ្ជុំបិណ្ឌ

#HomePost724

  • បុព្វចេតនាសម្រិតសម្រាំងបាយទឹកនំចំណីសម្ពត់អាវស្បៃជូនដល់ព្រះរស់ចូរញាំងចិត្តឲ្យរីករាយក្នុងពេលដែលជូនបាយទឹកនំចំណីដល់មាតាមិតាបរិភោគហើយញាំងចិត្តឲ្យរីករាយជាកិច្ចចុងក្រោយ
  • នាំយកទេយ្យវត្ថុនិងចង្ហាន់ទៅកាន់ទីវត្តអារាមប្រគេនដល់ព្រះសង្ឃភត្តានុមោទនានិងឧទិ្ទសបុណ្យកុសលជូនបុព្វការីជនញាតិកាទាំង៧សន្តាន
  • រក្សានិច្ចសីលនិងស្តាប់ព្រះសង្ឃដារបង្សុកូលដោយបង្អោនចិត្តនឹកដល់មាតាបិតាញាតិកាទាំង៧សន្តាននិងចែករំលែកបុណ្យដល់ទេវតារក្សាខ្លួនក្នុងកាលអតីតជាតិ បច្ចុប្បន្នជាតិ និងតទៅអនាគតជាតិ
  • បុណ្យភ្ជុំបិណ្ឌជាបុណ្យដែលខ្មែរទូទាំងប្រទេស បានធ្វើគ្រប់គ្នាឥតមានអាក់ខានឡើយ ដើម្បីឧទ្ទិសរំលឹកដល់បុព្វបុរសនិងញាតិសាលោហិត ដែលបានចែកថានទៅកាន់បរលោក បុណ្យនេះគេធ្វើឡើងតែ១៥ថ្ងៃគត់ គឺចាប់ផ្តើមពីថ្ងៃ ១រោចខែភទ្របទដល់ថ្ងៃ១៥រោចដាច់ខែ ឧត្តមកិច្ចនេះប្រជាជាតិខ្មែរបានប្រកាន់យកតាំងពីបុរាណកាលរៀងមក ព្រោះខ្មែរគ្រប់រូបគោរពអ្នកមានគុណ គោរពព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ មានសាមគ្គីធម៌រាប់រកគ្នា ដោយភាពស្និទ្ធស្នាលនៅក្នុងពិធីភ្ជុំបិណ្ឌនេះ។ នៅគ្រប់វត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជា ឧបាសកឧបាសិកាពុំគ្រាន់តែឧទ្ទិសដល់បុព្វការីបុគ្គលទាំងឡាយរបស់ខ្លួនទេ ថែមទាំងឧទ្ទិសដល់ដួងវិញ្ញាណនៃកងខេមរជាតិខេមរជនអ្នកដែលពលីជីវិតបុព្វហេត្តជាតិមាតុភូមិ ដែលបានមរណកាលកន្លងទៅក្នុងការបំរើជាតិមាតុប្រទេស។ #HomePost724
    ទិដ្ឋភាពភក្ជុំបិណ្ឌថ្ងៃ១៥រោចភទ្របទ ២៥៦៧ (១៤ តុលា ២០២៣) វត្តទួលសន្តិវ័ន ហៅវត្តទួលអស់លោក
    បុណ្យនេះមានដើមហេតុនៅក្នុងសម័យពុទ្ធកាលនៃព្រះសមណគោត្តមព្រះបរមគ្រូនៃយើង ប្រារព្ធធម៌ទេសនាឡើងចំពោះពួកប្រេតដែលញាតិរបស់ព្រះបាទពុម្ពិសារ បានមកស្រែកយំទារចំណីសំពត់អាវស្បៃ ព្រះបាទពុម្ពិសារស្តេចបានទួលសួរដល់ព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់សម្តែងអំពីបុព្វកម្មដែល ញាតិជាប្រេតទាំងឡាយបានប្រព្រឹតក្នុងកាលដែលកន្លង លុះកាលស្តាប់ព្រះធម៌ទេសនានៃព្រះរមសាស្តារហើយ ស្តេចទ្រង់ចាត់ចែងទាននិងទេយ្យវត្ថុមកប្រគេនព្រះសង្បដារបង្សុកូលនិងឧទ្ទិសកុសលដល់ពពួកប្រេតជាញាតិទាំងនោះ។ ចំណេរតមកពិធីបុណ្យនេះបានក្លាយជាបុណ្យទំនាមទំលាប់ប្រពៃណីរបស់ខេមជាតិអ្នកកាន់ព្រះពុទ្ធសានាជារៀងរហូតមក។

    ដោយ កិត្តិបញ្ញោ

    Listing

    Pages