ការទទួលកាហ្វេខ្មៅ បង្កើនថាមពល កាត់បន្ថយហានិភ័យ ជម្ងឺមហារីក គ្រិនថ្លើម និងសម្រក់ទម្ងន់ កាត់បន្ថយជម្ងឹលើសឈាម ទឹកនោមផ្អែម និងការភ្លេចភ្លាំង ល...។
កាហ្វេប្រមាណ២ពាន់លានពែងត្រូវបានទទួលទានជារៀងរាល់ថ្ងៃទូទាំងពិភពលោក
សារធាតុនៅក្នុងគ្រាប់កាហ្វេដូចជា Caffeine (2-3%), Tannin (3-5%), Fixed oil (10-15%), Carbohydrates, Proteins (13%), Oil and wax, Amino acids, Fiber

កាហ្វេជាភេសជ្ជមួយបែបកំពុងពេញនិយមសម្រាប់យុវវ័យនិងមនុស្សចាស់ អាជីវកម្មកាហ្វេកំពុងតែរីកលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃ សម្រាប់យុវជននិងយុវតីក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន ការចំណាប់អារម្មណ៍ទទួលទានកាហ្វេកាន់តែច្រើនឡើង ហាងកាហ្វេទំនើបៗរចនាបទទាន់សម័យកាន់តែរីកលូតលាស់ បានស្រូបយកអ្នកទទួលទានកាន់តែទាក់ភ្នែកនិងជក់អារម្មណ៍ ការណាត់ជួបមិត្តភ័ក្រ្តឬក៏ការសិក្សាស្រាវជ្រាវក៏ត្រូវបានជ្រើសរើស ហាងហ្វេទំនើបៗផងដែរ។
សូមមកស្តាប់ការបកស្រាយរបស់លោកវជ្ជបណ្ឌិត គួច ម៉េងលី អំពីអត្ថប្រយោជន៏នៃការទទួលទានកាហ្វេខាងលើនេះ