អំពីរម្មណីដ្ឋានខេត្តកំពត ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ កំពស់ 1075 ម៉ែត្រ ចម្ងាយ 42 គម. ពីទីរួមខេត្តកំពត

ក្លោងទ្វារចូល ឧទ្យានជាតិព្រះមុនីវង្ស (បូកគោ)
NiRON image

ភ្នំបូកគោជារម្មណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ នៅក្នុងរាជ្ជកាល ព្រះបាទស៊ីសុវត្ថិមុនីវង្ស ទ្រង់បានយាងទៅកាន់ទីនោះ ដោយសព្វព្រះហរទ័យ ដ៏ក្រៃលែង ចំពោះទេសភាពធម្មជាតិភ្នំបូកគោ ទ្រង់បញ្ជាឲ្យកសាងវត្តព្រះ ពុទ្ធសាសនាមួយ ឈ្មោះថា វត្តសំពៅប្រាំនៅលើភ្នំបូកគោនោះ បើយើងចោលក្រសែ ភ្នែកនៅជុំវិញភ្នំបូកគោ ទេសភាពធម្មជាតិ ផ្សាភ្ជាប់និងនិងផ្ទៃសមុទ្រ រលកព្រិចៗ ចែងចាំងដោយពន្លឺ ព្រះអាទិត្យសាយណ្ហសម័យ បាននាំមកនៅក្លិនពិដោរ បុច្ឆាលត្តា វល្លិ៍តាមជំនោរ ព្រះវាយោពីលើកំពូលភ្នំ មកបបោះអង្អែលកាយា ធ្វើឲ្យអស់កង្វល់។
វត្តសំពៅប្រាំ(បូកគោ)
E- image

នៅមិនឆ្ងាយប៉ុន្មាន មានព្រះវិហារកាតូលិកមួយ បានកសាងឡើងក្នុង ឆ្នាំ ១៩២០ ដោយពួកអាណានិគមបារាំង ទេសភាពពកវិលហោះរសាតចុះ ឡើងលាយឡំដោយ ផ្សែងអ័ព្ទនិងជំនោរត្រជាក បានញាំងហឬទ័យ អ្នកទេសចរណ៍រួញចំប្រប់ រងាញាក់រញ័រ សព្វអង្គប្រាណ ។
ព្រះវិហារកាតូលិក ១៩២០ (បូកគោ)
E- image

ចំណេរតមកសម័យតេជោសែន ភ្នំបូកគោឬរម្មណីយដ្ឋាន ព្រះស៊ីសុវត្ថិមុនីវង្ស បានអភិវឌ្ឍន៍ប្រែរូបរាងសោភ័ណភាព មួយកំរិតថែមទៀត ដោយមានបដិមា ជំទាវម៉ៅ យ៉ាងធំបានកសាងឡើង លើភ្នំបូកគោនោះផងដែរ។
បដិមាជំទាវម៉ៅលើកំពូលភ្នំ កំពស់ ២៩ ម៉ែត្រកសាងឆ្នាំ 2010(បូកគោ)
NiRON image

ជារៀងរាល់ថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យឈប់សម្រាក មានភ្ញៀវទេសចរជាតិ និងអន្តរជាតិបាន មកលេងកំសាន្តជាហូរហែរ ដោយប្រសិទ្ធិនាមថ្មីថា ថានសួគ៌ភ្នំបូកគោ។
By Niron

ដំណើរកំសាន្តភ្នំបូក ២០២២
NiRON Video

គោលដៅទាកទាញ់ទេសចរណ៍ភ្នំបូកគោ

  • បដិមាលោកយាយម៉ៅ
  • ទឹកជ្រោះពពកវិល
  • ថ្មមុខយក្ស
  • បឹងធម្មជាតិលើភ្នំ
  • វត្តសំពៅប្រាំ
  • ព្រះវិហារកាតូលិកចាស់
  • ឡឺបូកគោផាលេស (សណ្ឋាគារចាស់)
  • ដំណាក់ស្លាខ្មៅ
  • ដំណាក់ព្រះមុនីវង្សឬដំណាក់ស្តេច
  • វាលស្រែ ១០០
  • វាលស្រែ ៥០០
  • កន្លែងសមាធិ
លក់ផ្ទះអាជីវកម្ម ផ្លូវជាតិលេខ ៥ ផ្សារគីឡូលេខ ៦
NiRON image

តម្លៃ $680,000
ប្រភេទ ផ្ទះអាជីវកម្ម
ទំហំដី
  • 8.2 X 54
បន្ទប់ជួល
  • 20

contact us

Listing

Pages