
FB image
យុវជនខ្មែរទាំងអស់ទោះប្រុសក្តីស្រីក្តី ជាកម្លាំងមួយផ្នែកយ៉ាងសំខាន់ ក្នុងការបម្រើប្រទេសជាតិមាតុភូមិ។ យុវជនយើងត្រូវតាំងសតិសម្បជញ្ញៈ ឱ្យភ្ញាក់រលឹកជានិច្ច ព្រមទាំងមានសតិអារម្មណ៍ខ្ពង់ខ្ពស់ប្រសើរឧត្តុងឧត្តម ត្រូវមានសណ្ដានចិត្តចេះសន្តោស មានអធ្យាស្រ័យបរិសុទ្ធហ្មត់ហ្មង ចេះសាមគ្គីជិតស្និតស្រឡាញ់រាប់អានមិត្តភ័ក្តិ មិនប្រទូស្តមិត្តឬប្រមាថមើលងាយយុវជនដទៃទៀត មិនសេពគប់ស្ម័គ្រស្មាគមជាមួយមនុស្សពាលអបលក្ខណ៍ និងប្រព្រឹត្តល្បែងពាលា ដែលនាំមកនូវទោសពៃរ៍ដល់ខ្លួនឡើយ នៅតាមជនបទស្រែចំការឬនៅតាមរោងចក្រឧស្សាហកម្ម យុវជនជាកសិករឬកម្មករ ត្រូវតែបញ្ចេញសមត្ថភាពឱ្យអស់ពីចិត្ត ប្រឹងប្រែងរវាសរវៃប្រកបការងារ ដែលជាកាតព្វកិច្ចរបស់ខ្លួន មិនស្ទាក់ស្ទើរឬត្អូញត្អែរ ខិតខំបង្កើតផលិតផលគ្រប់ជំពូក ឱ្យបានសម្បូណ៍រហូរហៀរច្រើនជាអនេកប្បការ ដើម្បីសាងសេដ្ឋកិច្ចជាតិឱ្យបានចម្រើន លូតលាស់ឆាប់រហ័សទាន់សម័យនិយម ។

FB image
នៅតាមអាគារសិក្សាយុវជន ជាសិក្ខាកាមត្រូវតែព្យាយាមរៀនសូធ្យសព្វសាស្រ្តវិជ្ជាតាមក្រឹត្យក្រម ដើម្បីបណ្ដុះនិស្ស័យវាសនារបស់ខ្លួន ឱ្យទៅជាអ្នកចេះដឹងឈ្លាសវៃ ឬជាអ្នកប្រាជ្ញចំណានរបស់កម្ពុជា ក្នុងពេលអនាគត។

FB image
នៅក្នុងគ្រាអាសន្នដែលមានខ្មាំងសត្រូវចូលមក លុកលុយទន្ទ្រាន ប្រទេសជាតិ យុវជនទាំងអស់ត្រូវតែធ្វើពលិកម្ម ចេញតស៊ូប្រយុទ្ធ ពុះពារយ៉ាងអង់អាច ជាមួយពួកបច្ចាមិត្តលុះត្រាតែដណ្ដើមបាន ជោគជ័យជាអវសាន្ត។ យុវជនខ្មែរមិនត្រូវបណ្តែតបណ្ដោយ ធ្វើឱ្យជីវិតដ៏មាន តម្លៃរបស់ខ្លួនដែលប្រៀបបាន ទៅនឹងបុប្ផាកំពង់រីកស្គុះស្គាយ ផ្សព្វផ្សាយក្លិនគន្ធពិដោរនោះ ឱ្យស្រពោនវិញបានឡើយ។ ដោយសារកម្លាំងដ៏រឹងប៉ឹងយ៉ាងប្រត្យក្សនៃយុវជននេះ ប្រទេសកម្ពុជានិងបានទទួល អរិយធម៌ព្រមទាំងវឌ្ឍនៈធម៌ ឋិតថេរចីរកាលយូរអង្វែង ដូចបណ្ដាប្រទេសស៊ីវីល័យនានា ក្នុងសាកលលោក។

FB image
អត្ថបទដកស្រង

NiRON image
តម្លៃ | $680,000 |
---|---|
ប្រភេទ | ផ្ទះអាជីវកម្ម |
ទំហំដី |
|
បន្ទប់ជួល |
|
សូមអគុណ!