
Niron image
ប្រាសាទសិលាខ្មែរទាំងប៉ុន្មាន សុទ្ធសឹងចេះនិយាយភាសាមនុស្ស ចំពោះពាក្យនេះ អ្នកផងមុខជាមិនជឿដាច់អហង្ការ ព្រោះថាថ្មជាវត្ថុគ សូម្បីតែគេគោះវាដោយដំបងក្តី ក៏វាមិនស្រែកទ្រហូយំដែរ បើដូច្នេះ ហេតុអ្វីក៏ថាថ្មចេះនិយាយភាសាមនុស្ស? មែនពិតអ្នកមិនដែលឮថ្មនិយាយទេ ពីព្រោះអ្នកយល់ថា បុរាណភណ្ឌាទាំងឡាយនោះ ខ្លះថាបានមកពីទេវតាបង្កើតឲ្យ ឬមកពីព្រះពិស្ណុការជាអ្នកកសាងឲ្យ

Niron image
ប៉ុន្តែបើ អ្នកតាំងចិត្តត្រិះរិះពិចារណា ឲ្យបានល្អិតល្អន់ អ្នកនិងឃើញស្នាដៃពិត របស់បុព្វបុរសយើងពិត ហើយបុព្វបុរសនោះទៀតសោតជាជាតិខ្មែរ នោះថ្មគ្រប់ដុំនិយាយរកអ្នកភ្លាមដោយក្តីរីករាយ កុំចាំបាច់និយាយអ្វី ដល់ទៅកំពូលត្រីសូល៍គាង ឃ្វាយដែលខ្ពស់ត្រដឹមព្ធដ៏វេហាស៍ឡើយ សូម្បីតែភ្ញីវល្លិ៍តូចឬតិណជាតិដុះជាប់និង ជញ្ជាំងប្រាសាទក៏អាចប្រាប់ អ្នកបានថា វិស្វាករនិងជាងក្នុងជំនាន់នោះ មានចំណេះជាអនេកអគ្ឃយ៉ាងក្រៃលែង រកជាតិសាសន៍ដទៃប្រៀបស្មើពុំបានឡើយ។

Niron image
ចូរអ្នកទៅទស្សនាប្រាសាទអង្គរ ឬប្រាសាទបាយយ័ន តាព្រហ្មនិង អភិប្រាយរៀបរាប់ពង្សាវតាជូនអ្នកភ្លាម នៃប្រទេសជាតិយើងក្នុងយុគនោះ ចំណេរតមកប្រសាទទាំងនោះបានស្រូបទាញ អ្នកទេសចរគ្រប់ជាតិសាសន៍ ដោយនិយាយគ្រប់ភាសានិងស្នាមញញឹមមិនដាច់របស់ ព្រះអវលោកេស្វារឬហៅថាព្រហ្មមុខបួន ក៏ដូចជាស្នាមញញឹមរបស់ប្រជាជាតិខ្មែរសព្វកាលទាំងពួង។