រូបភាពប្រាសាទឯកភ្នំុ ដួលរលំរបែកបាក់ស្ទើរតែបាត់បង់រូបដើម
NiRON image
បាត់ដំបងគឺជាខេត្តមួយនៃព្រះរាជាណាចក្រកម្ពុជា ខេត្តនេះមាននិមិត្តសញ្ញា លោកតាដំបងក្រញូង ដែលមានចម្ងាយ 291 km ពីអង្កត់ផ្ចិតរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ 5, ខេត្តបាត់ដំបង មានរម្មណីយដ្ឋាន ប្រវត្តិសាស្ត្រវប្បធម៌និង ធម្មជាតិជាច្រើន
ជាស្ថាបត្យកម្មរចនាបទក្នុងស.តទី ១១ កសាងឡើងនៅក្នុងឆ្នាំ១០២៧ ក្នុងរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ (១០០២-១០៥០) ។ ប្រាសាទវត្តឯកមានទីតាំងនៅ ក្នុងឃុំពាមឯក ស្រុកឯកភ្នំចំងាយ ១៥ គ.ម ពីទីរួមខេត្ត។ នៅជុំវិញប្រាសាទមានគូទឹកមួយ សព្វថ្ងៃប្រាសាទនេះត្រូវបាក់បែក ជាច្រើនអន្លើដោយមូលហេតុធម្មជាតិ និង ការជីកកកាយពីមនុស្ស ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ប្រាសាទនេះនៅមានទ្រង់ទ្រាយល្អខ្ លះគួរឱយអ្នកទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនា
រូបភាពប្រាសាទភ្នំបាណន់ មានជណ្តើរសារ៉ុប ៣៥២កាំ
NiRON image
- រមណីយដ្ឋានប្រាសាទភ្នំបាណន់
ជារចនាបថកណ្តាលស.តទី ១១ និងចុងស.តទី ១២។ ព្រះរាជាដែល បានកសាងមុនគេគឺព្រះបាទឧទយាទិត្យាវរ្ម័នទី២ (១០៥០ ដល់១០៦៦) ក្រោយមក ត្រូវបញ្ចប់ដោយ ព្រះ បាទជ័យវរ្ម័នទី៧ (១១៨១.១២១៩)។ ប្រាសាទបាណន់ ត្រូវបានកសាងលើកំពូលភ្នំដែលមានកំពស់ប្រមាណជាង១០០ម ដោយមានកាំជណ្តើរចំនួន៣៥២កាំ ស្ថិតនៅ ក្នុងឃុំកន្ទឺ២ ស្រុកបាណន់ ចំងាយ ២៥គ,ម ពពីទីរួម ខេត្តតាមដងផ្លូវខេត្តលេខ ១៥៥ ស្របតាមដងស្ទឹង សង្កែទៅទិសនិរតី។ នៅជើងភ្នំបាណន់មានគូទឹក និងល្អាងសំខាន់ពីរគឺល្អាងព្រះទឹក និងល្អាងបិទមាស។ រមណីយដ្ឋានប្រាសាទបាណន់គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រផង និងជារមណីយដ្ឋានធម្មជាតិផង ពីព្រោះកសាងឡើងនៅលើកំពូលភ្នំប្រកបទៅដោយធម្មជាតិព្រៃព្រឹក្សាដ៏ស្រស់ត្រកាល ព្រមទាំងមានទឹកស្ទឹង សង្កែរួមជាមួយផង។ ភូមិសាស្ត្រ និង បរិស្ថានជុំវិញ បានផ្តល់អំនោយផលបន្ថែមទៀតលើវិស័យទេសចរណ៍ ពីព្រោះសងខាងដងផ្លូវទៅកាន់រមនីយដ្ឋាននេះសំបូរទៅដោយភោគផលដំនាំកសិកម្មដូចជាស្រូវ ជាពិសេសចំការក្រូចពោធិ៍សាត់ដ៏ល្បីល្បាញក្នុងព្រះរាជាណាចក្រកម្ពុជា មានរសជាតិឆ្ងាញ់។
រូបភាពជើងភ្នំសំពៅ មានរូបពុទ្ធដិមាសង់ជាប់និងជញ្ជាំងភ្នំ
NiRON image
ភ្នំសំពៅគឺជារមណីយដ្ឋានធម្មជាតិមួយដែលភ្ញៀវទេសចរនិយមទៅកំសាន្ត ជាពិសេសភ្ញៀវក្នុងស្រុក ក្នុងថ្ងៃ សំរាក ឫ បុណ្យប្រពៃណីផ្សេងៗ ដូចជាបុណ្យចូល ឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ។ល។ រមណីយដ្ឋាននេះ មានទីតាំងស្ថិតនៅតាមដងផ្លូវជាតិលេខ ១០ ខាងឆ្វេងដៃមានចំងាយ ១៣ គ.ម ពីទីរួមខេត្ត។ បើពិនិត្យឱយម៉ត់ចត់ ភ្នំនេះមានទ្រង់ទ្រាយដូចជាសំពៅ មានកំពស់ ១០០ ម មានកាំជណ្តើរជាង៧០០កាំ។ ក្នុងតួភ្នំទាំងមូលមានល្អាងជាច្រើន ប៉ុន្តែល្អាង សំខាន់ៗ ដែលគេនិយមទស្សនាគឺល្អាងផ្កាស្លា ល្អាងល្ខោន ល្អាងអសុក។ នៅលើកំពូលភ្នំមានវត្តមួយឈ្មោះថា វត្តគិរីរម្យ ។ ចំណែកនៅជើងភ្នំសំពៅមានរូបចម្លាក់ពុទ្ធបដិមាទ្រង ប្រសូត្រ, ទ្រងត្រាសដឹង និងបរិនិព្វាន លើសពីនេះមាន ល្អាងប្រជាវមួយដ៏ធំ នៅក្បែរនោះផងដែរជារៀង រាល ថ្ងៃរសៀលប្រម៉ាណម៉ោង 6 សត្វប្រជាវ រាប់លានក្បាល បានហើរចេញពីល្អាងឲ្យអ្នកទេសចរណ៍ជាតិ និងអន្តរជាតិចោលកន្ទុយភ្នែកមើលនិងបញ្ចេញសូរស័ព្ទ
យ៉ាងអស្ចារ្យ រីឯនៅជុំវិញក្បែរភ្នំសំពៅមានចង្កោម ភ្នំផ្សេងៗទៀតដែលមានទំនាក់ទំនង ជាមួយគ្នាក្នុងរឿងព្រេងខ្មែរ រាជកុល និងនាងរំសាយសក់ ដូចជាភ្នំក្តោង ភ្នំក្រពើ ភ្នំទ្រុងមាន់ ភ្នំទ្រុងទា ភ្នំនាងរំសាយសក់។ល។ ដែលសុទ្ធតែជារមណីយដ្ឋានធម្មជាតិ។ ក្រៅពីនេះខេត្តបាត់ដំបង មានសក្កដានុពលសេដ្ឋកិច្ចថែមទៀត។
ផ្ទះខ្មែរបុរាណមានអាយុកាលរយ ឆ្នាំជាងនៅទីរួមខេត្តបាត់ដំបង
NiRON Video
លក់ផ្ទះអាជីវកម្ម ផ្លូវជាតិលេខ ៥ ផ្សារគីឡូលេខ ៦ ឬស្សីកែវ
NiRON image
តម្លៃ |
$680,000 |
ប្រភេទ |
ផ្ទះអាជីវកម្ម |
ទំហំដី |
|
បន្ទប់ជួល |
|
សម្រាប់ចំណាប់អារម្មណ៍ ព័ត៌មានលម្អិតសូមទាកទង លេខទូរសព្ទ័និងបណ្តាញសង្គមខាងក្រោម
ដោយ NiRON