ថ្ងៃនេះជានក្ខត្តឫក្សនឹងជាមង្គលដ៏អស្ចា្យ នៅដែនដីកម្ពុជាក្រោម ខេត្តព្រះត្រពាំង ហៅ ត្រាវិញ វត្តមានរបស់ថ្នាក់ដឹកនាំជាតិនៃព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបបានឈានជើងជាន់ទឹកដីកម្ពុជាក្រោមជាលើក ទី១ ក្នុងប្រវិត្តិសាស្រ្ត របស់ខ្មែរចាប់តាំងពីឆ្នាំ ១៩៤៩ ។
បុណ្យកឋិនមហាសាមគ្គី ដែលបានផ្តួចផ្តើមដោយ សម្តេច តេជោ នឹង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមជាមួយនិង សម្តេច បរវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយនឹងបុត្រាបុត្រីទាំងអស់របស់សម្តេចនឹងសាច់សារលោហិតបានដង្ហែ កឋិនមហាសាមគ្គីទៅកាន់ដែនដីកម្ពុជាក្រោម។
អរុណោទ័យដ៏ឆ្អិនឆ្អៅដូចពណ៌នៃមាសបានញាំងប្រថពីឲ្យភ្លឺស្វាង ក្បួនដង្ហែ កឋិនមហាសាមគ្គីរបស់ សម្តេចទាំងកិត្តិព្រឹទ្ធបណ្ឌិតនឹងមន្ត្រីរាជការនៃព្រះរាជាណាចក្រកម្ពុជាបានចរចេញពីព្រះនគរទៅកាន់អតីតទឹកដីរបស់កម្ពុជា គឺកម្ពុជាក្រោម។
ព្រះវាយោផាយផាត ផ្ទាំងពពករសាតមេឃស្រះល្អ អមដំណើរដោយក្បួនរថយន្តជាច្រើនគ្រឿង ឆ្លងព្រំដែននៃព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅខេត្ត ត្រាវិញ។

មើលហ្ន៎! ព្រះសង្ឃនឹងពុទ្ធបរិសទ្ធ័នៃ វត្តពោធិគិរីវង្សារាម ស្វាយសៀមថ្មី កំពុងត្រៀមលក្ខណ:ទទួលបដិសណ្ឋារកិច្ចក្បួនដង្ហែរបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នឹងមកដល់។
យុវជនយុវនារីខ្មែរក្រោម តុបតែងខ្លួនតាមទំនាមទម្លាប់ដូនតាខ្មែរ អាវហូលផាម៉ួង ស្រស់សោភាគួជាទីគយគន់ ទឹកមុខញញឹមប្រឹមប្រិយឈររងចាំសម្តេចមកដល់។

គារវកិច្ចនឹងបដិសណ្ឋារកិច្ចនៃកុលបុត្រខ្មែរក្រោមបាន ធ្វើឲ្យបេះដូងសម្តេចរំភើបមិននឹកស្មានថា កុលបុត្រខ្មែរក្រោមនៅតែរក្សាបាននូវ អត្តសញ្ញាណខ្លួនជាខ្មែរជារៀងរហូតមក។
ក្នុងនាមជាកុលបុត្រខ្មែរក្រោមទាំងអស់ សូមលើកប្រណមអញ្ជលីសូមពរជ័យនឹងមគ្គផលដែលកើតអំពីបុណ្យកឋិនមហាសាមគ្គីនេះសូមឲ្យមហាគ្រួសារ ខ្មែរស្រឡាញ់គ្នាដូចម្តាយឪពុកនឹងកូន បងនឹងប្អូនជានិរន្តរ៍ទៅហោង។
បុណ្យកឋិនមហាសាមគ្គីដង្ហែទៅកាន់កម្ពុជាក្រោមនៅ ថ្ងៃទី ០៤ វិច្ឆិកា ឆ្នាំ ២០២៤ ត្រូវនឹងថ្ងៃ ៤ កើត ខែកត្តិក ឆ្នាំរោង ព.ស ២៥៦៨
អត្ថបទ ម៉ឹង ស៊ុមអឿន