
សាមគ្គីធម៌ជាច្បាប់សម្រាប់ ប្រតិបតិ្តឲ្យមានសាមគ្គី គឺសេចក្តីព្រមព្រៀងស្រុះស្រួលគ្នា ហើយប្រកបការងារ ដោយស្មោះអស់ពីចិត្តឥតកិច្ចកល ប្រាស់ចាកសេចក្តីសល់វល់សាន់វ័ណ្ណ និងសេចក្តីរង្គៀសរ ឱស្ឋាន រវៀងមនុស្សនិងមនុស្ស ក្នុងសង្គម សាមគ្គីធម៍ជាឧបករណ៍ដ៏ឧត្តុង្គឧត្តមបំផុត និងជាអាវុធពូកែសក្តិសិទ្ធិ ជាគុណសម្បតិ្តដ៏សំខាន់របស់មនុស្ស ការព្រមព្រៀងគ្នាដោយកាយ វាចានិងដោយចិត្ត ពិតជាកម្លាំងដ៏ខ្លាំងក្លា ឥតមានសត្រូវឬបច្ចាមិត្រ ប្រមាថបំផ្លេចបំផ្លាញ់បានឡើយ។ មនុស្សនិករក្នុងសង្គមនីមួយៗ គប្បីហាត់ពត់ទប់ទូន្មានចិត្ត ហើយសម្រេចចិត្តរបស់ខ្លួន ឲ្យស្របនិងចិត្តជនដទៃ កុំឃ្មាតឃ្មីប្រជែងប្រណាំង ដណ្តើមយកឈ្នះ គួរតែបោះបង់អស្មិមានៈឲ្យជ្រះស្រឡះចាកខន្ធសន្តាន ហើយបណ្តុះសាមគ្គីភាព ឲ្យមានដរាបក្នុងសង្គម ។ ពួកក្រុមឬសង្គម ដែលមានសាមគ្គីរអឹករអឺន ព្រមព្រឹសជាមួយគ្នា មានសមានច្ឆន្ទៈ ស្មោះស្មានរកគ្នា មិនមានការច្រណែនឈ្នានីសឬការប្រមាថពាធជន្មគ្នា ដោយឧបាយកលទុច្ចរិតផ្សេងៗ បើសង្គមនោះធ្វើការជាសាធារណ ប្រយោជន៍ដល់ប្រទេស ហើយមិនធ្វេសប្រហែសបោះ បង់ចោលនូវព្យាយាមទេ កិច្ចការរបស់សង្គមនោះ នឹងបានសម្រេចជោគជ័យ តាមប្រាថ្នាមិនខាន។ យុវជនខេមជាតិ គួរឧស្សាហ៍សង្វាតរៀន វិជ្ជានិងសីលធម៌ ហើយគួរតាំងចិត្តអធ្យាស្រ័យ បំពេញសាមគ្គីរស ស្មោះសររាប់រកគ្នាឲ្យបរិបូរណ៍ឡើង ពួតដៃជាមួយជនរួមជាតិយើង ដង្ហែតាមរាជរដ្ខាភិបាលជាតិខេមរា ដើម្បីសាងកម្ពុជរដ្ឋឲ្យថ្កុំថ្កើង រុងរឿងជាភិយោភាពតទៅ ។