
ព្រះថេរៈ ធម្មវនវាសី ច័ន្ទ មុន្នី ព្រះអង្គជាធុតង្គរុក្ខមូលនៅក្នុងព្រៃអស់កាលជាយូរបាននិមន្តមកគង់នៅវត្ត ចន្ទប្បជោត្តនារាម ភូិមប៉ាតឡាង ឃុំក្រាំងលាវ ក្នុងស្រុករលាប្អៀខេត្តកំពង់ឆ្នាំង សព្វថ្ងៃនេះព្រះអង្គមានពុទ្ធបរិស័ទជិតឆ្ងាយមានសេច្កីជ្រះថ្លាណាស់និងធម្មទេសនារបស់ព្រះអង្គ មានបុច្ឆានិងវិសជ្ជនាជាច្រើនអំពីមង្គលនិងកិរិយាដែលរស់នៅបានជាសុខ។ ព្រះអង្គបានសម្តែងកិច្ចដែលការពារខ្លួនដោយមន្តនិងមាស។ សូមស្តាប់គាថាដូចតទៅ
“ នមនអ ន៎ក៎នក ក៎អ៎នអ កអនអ្ងំ ឧមិអមិ មហេសុត្តំ សុនពុទ្ធំ អសុនអ ”
ដោយអំណាចតេជៈ បុណ្យបារមីព្រះពញ្ញាធម្មរាជ សូមប្រតិស្ឋអធិដ្ឋាន នៅលើសុវណ្ណមាសនេះ ថ្លៃដូចសុវណ្ណា សូមអំណាចនៃព្រះអាទិត្យមានសម្បុរដូចពណ៌នៃមាស ញាំងប្រថពីឲ្យភ្លឺស្វាង ដែលជាដួងកែវនៃលោក ដោយអានុភាពនៃកិរិយានមស្សការ ព្រះពុទ្ធផង ព្រះបច្ចេកពុទ្ធផង ព្រះអរិយបុគ្គលទាំងឡាយផង ព្រះធម៌ទ្រទ្រង់ផង ព្រះសាវករបស់ទ្រង់ផង ព្រាហ្មណ៍ដែលប្រកបដោយវេទទាំងឡាយផង ឥសីដែលប្រកបដោយរិទ្ធិអភិញ្ញាទាំងឡាយផង សូមឲ្យការរស់នៅរបស់បុគ្គលដែលពាក់មាសនេះ ជាបុគ្គលរស់នៅដោយសេចក្តីសុខទាំងយប់ទាំងថ្ងៃ។
បុច្ឆាវិសជ្ជនាអំពីពពួកអមនុស្ស ព្រះអង្គបានសម្តែងអំពីពពួកអមនុស្សដែល ព្រះអង្គបានជួបកាលដែលធ្វើធុតង្គនៅក្នុងព្រៃដូចតទៅ សម័យថ្ងៃមួយព្រះអង្គនិមន្គដល់ដែនពួកអមនុស្សរស់នៅហើយជួបនិងអមនុស្សចេញមកនិមិត្តខ្លួនដ៏គួឲ្យខ្លាចបានចាប់ច្របាច់កហើយសួរព្រះអង្គថា "មកធ្វើអ្វីនៅទីនេះ?" ព្រះអង្គដឹងថាខ្លួនកំពុងជួបអន្តរាយហើយក៏លើកយកមន្តគាថាមកសូត្រស្វាធ្យាយ តែអមនុស្សនោះមិនខ្លាចឡើយ។ បន្ទាប់មកព្រះអង្គបានរលឹកដល់កម្មវេរាហើយអធិដ្ឋានថា បើកម្មវេរាណាដែលមិនបានជាប់ជំពាក់និងអមនុស្សនេះសូមឲ្យរួចចាក់អន្តរាយក្នុងពេលនេះ ដោយអំណាចសេចក្តីអធិដ្ឋាននិងជាអ្នកមិនមានពារវេរាព្រះអង្គក៏បានរួចចាក់ពីកណ្តាប់ដៃអមនុស្សនោះឯងហោង។

មន្តគាថា
ធម៌ទាំង ៨ យ៉ាងនេះ នាំមកនូវសេចក្ដីសុខ ក្នុងលោកទាំងពីរ ដែលព្រះសម្ពុទ្ធទ្រង់ព្រះនាមថាសច្ចៈ ទ្រង់សំដែងហើយ ដល់កុលបុត្តអ្នកមានសទ្ធា នៅគ្រប់គ្រងផ្ទះ មួយទៀត ការបរិច្ចាគ និងបុណ្យដ៏សេសនេះ តែងចម្រើនដល់ពួកគ្រហស្ថ ដើម្បីសេចក្ដីចម្រើន និងប្រយោជន៍ ក្នុងបច្ចុប្បន្នផង ដើម្បីសេចក្ដីសុខ ក្នុងលោកខាងមុខផង យ៉ាងនេះ។[៨៣] ម្នាលភិក្ខុទាំងឡាយ សម្បទានេះ មាន៨ យ៉ាង។ ៨ យ៉ាង គឺអ្វីខ្លះ។ គឺឧដ្ឋានសម្បទា ១ អារក្ខសម្បទា ១ កល្យាណមិត្តតា ១ សមជីវិតា ១ សទ្ធាសម្បទា ១ សីលសម្បទា ១ ចាគសម្បទា ១ បញ្ញាសម្បទា ១។ ម្នាលភិក្ខុទាំងឡាយ ចុះឧដ្ឋានសម្បទា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្ត ក្នុងលោកនេះ ចិញ្ចឹមជីវិតដោយខំធ្វើការងារ ទោះបីធ្វើស្រែចម្ការក្ដី ជំនួញក្ដី រក្សាគោក្ដី ធ្វើសេនាយោធាក្ដី ធ្វើជារាជបុរសក្ដី ចេះសិល្បៈណាមួយក្ដី ជាអ្នកឈ្លាសក្នុងអំពើនោះៗ មិនខ្ជិលច្រអូស បរិបូណ៌ដោយការលៃលក មានល្បិចក្នុងការនោះថា គួរធ្វើ គួរចាត់ចែង ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឧដ្ឋានសម្បទា។