
ឱលោកពូតាំងសារ៉ាដា គ្រាន់តែខ្ញុំឈប់គាំទ្រមេលោកពូ លោកពូតាមចោទប្រកាន់រហូត
សម្រាប់មុខរបរខ្ញុំ ខ្ញុំមិនដែលមានអ្វីលាក់បាំងទាល់តែសោះ កុំដើម្បីផ្សារភ្ជាប់ដាក់កំហុស ចំណេញនយោបាយ និយាយអោយតែរួចពីមាត់ហើយអ្វីក៏ហ៊ានធ្វើ សុំមានគុណធម៌ខ្លះផង បើនៅមានឈាមជ័រជាខ្មែរ។
បើនិយាយពីមុខរបររកស៊ីរបស់ខ្ញុំដូចជាវាមិនលំបាកយល់សោះ ខ្ញុំសង់ផ្ទះលក់បានរាប់ម៉ឺនល្វែងហើយ គុណលុយមើល តើពូចេះគុណលេខអត់តម្លៃចន្លោះពី(18,000$ដល់12ម៉ឺនដុល្លា) ក្នុងមួយល្វែង ខ្ញុំវាយតំលៃមធ្យមភាគត្រឹម 3ម៉ឺនដុល្លាចុះហើយលក់រាប់ម៉ឺនល្វែង គុណមើលឃើញលុយប៉ុន្មាន.....?
និងដីឡូត៍លំនៅឋានរាប់ សែនឡូត៍គុណលុយទៅប៉ុន្មាន? តំលៃចន្លោះពី(1,800$ដល់12,000$)ខ្ញុំគិតមធ្យមភាគតែ3000$ទេ គិតទៅឃើញប៉ុន្មាន?
បងប្អូនណាចេះគុណ លុយ សាកគុណឱ្យខ្ញុំមើលប្រហែលៗខាងក្រោមមកដើម្បីអោយពូតាំងសារ៉ាដាបានយល់...?
ពូប្រាកដជាសល់សំនួរមួយទៀតមែនអត់ពូ ចឹងខ្ញុំឆ្លើយអោយហើយកុំអោយពូពិបាកសួរ
សំនួរ
បានដើមទុនពីណា?ខ្ញុំដឹងពូចង់សួរសំណួរនេះ
ចម្លើយ
អ្នករកស៊ីគឺប្រើទុននិងទំនុកចិត្តស្មោះត្រង់បន្ថែម (គឺគេប្រើទំនុកចិត្តសំខាន់)ខ្ញុំប្រាប់បើពូមិនទាន់យល់ ។
ឧទាហរណ៍ពូតាំងសារ៉ាដា ឯងមានដីចង់លក់ 30ហិចតាស្មើរទឹកលុយ 30លានដុល្លា ហើយគឺជជែកគ្នាទិញលក់ក្នុងការសាងសង់ទូទាត់រយៈពេលវែង ហើយជជែកជាមួយក្រុមហ៊ុនសំណង់ ។
ការលក់ជូនប្រជាពលរដ្ឋតម្លៃទាប លក់ដាច់បានច្រើន ប្រជាជនមានផ្ទះនៅតម្លៃទាប ម្ចាស់ដីក៏លក់ដីដាច់គ្រឿងសំណង់ក៏លក់ដាច់ ខ្ញុំម្ចាស់គម្រោងក៏ទទួលបានផលចំណេញ យល់បានទេប៉ុណ្ណឹង ?បើពូមិនយល់មកពីពូធ្វើអ្នកកាសែតយូរពេក ហើយមិនដែលរកស៊ី ពូឈប់ធ្វើអ្នកកាសែតទៅ ខ្ញុំអោយក្រុមកាងារខ្ញុំបង្រៀនរកស៊ី។
តែដូចលោកពូបែបនេះមើលទៅខ្ញុំមិនរកស៊ីជាមួយទេគឺព្រោះគ្មានទំនុកចិត្ត
សព្វថ្ងៃនេះមានម្ចាស់ដីជាច្រើនបបួលខ្ញុំសហការសង់លក់ជាមួយ ដោយមិនចាំបាច់ចំណាយដើមទុនទិញក៏បាន (គឺដោយសារទំនុកចិត្តទំនុកចិត្តនេះហើយ) ខ្ញុំមិនទាន់ហ៊ានទទួលច្រើនផងព្រោះរើសអ្នកស្មោះសរនិងគ្នាមានអីយាយគ្នា ខ្លាចជួបដូចលោពូឯង។
បើសិនជាលោកពូចង់ដឹងមែនលោកពូអញ្ជើញមកខ្មែរ ខ្ញុំនឹងអោយក្រុមកាងារជូនលោកពូដើរមើលគម្រោងរបស់ខ្ញុំ ថាខ្ញុំសង់ផ្ទះបានប៉ុន្មានម៉ឺនល្វែងហើយ កុំបានសរសេរហើយគ្មានមូលដ្ឋានច្បាស់ ។
ការតាមសម្លាប់កិត្តិយសសូម្បីកូនក្មេងដែលតស៊ូម្នាក់ដូចជាខ្ញុំ ដើម្បីឲ្យមហាជនស្អប់ខ្ញុំនោះជាមនុស្សគ្មានគុណធម៍ឡើយ ដោយគ្រាន់តែខ្ញុំឈប់គាំទ្រមេលោកពូ
ខ្ញុំជាក្មេងម្នាក់ដែលតែងតែមានឆន្ទៈក្នុងការជួយសង្គមជាតិ ប្រយ័ត្នមហាជនដឹងគំនិតបងច្បាស់ គេនឹងស្អប់ដល់ឆ្មបនិងម្ដាយដែលបង្កើតពូមក។
ទៅជាចោទខ្ញុំតាផ្ដេសតាផ្ដាស ទៅជាខ្ញុំនិងលាងលុយអីណា?
យី!!!លោកពូ ទៅយកសំដីអេឡិចទៅយកសំដីអ្នកមិនដែលស្គាល់មិនដែលបានរកស៊ីជាមួយខ្ញុំផងមកបំភ្លើសការពិត។ យី!!លោកពូ
[លោកពូបែកលេង ឬក៏លោកពូបែកង៉ាង]
ខ្ញុំក៏ដឹងដែរថា នៅពេលដែលខ្ញុំចេញមុខជួយសង្គម ប្រាកដជាក្រុមរបស់លោកពូ តាមសម្លាប់កិត្តិយសខ្ញុំហើយ ហើយក្រុមលោកពូត្រូវចាំថា ដរាបណាខ្ញុំនៅមានជីវិត មានលទ្ធភាព ខ្ញុំនៅតែរក្សាគោលជំហរប្ដូរផ្ដាច់ ជួយសង្គមជាតិដដែល។
ចំណែកការគាំទ្របក្សណាឬបក្សណា គឺអាស្រ័យទៅលើ ផ្នត់គំនិតរបស់ខ្ញុំ ខ្ញុំមានសិទ្ធិ ខ្ញុំយល់ថាអ្វីដែលត្រឹមត្រូវ គឺខ្ញុំគាំទ្រចឹងហើយ កុំប៉ិនព្យាយាមផ្សារភ្ជាប់ពេក។
ខ្ញុំត្រូវក្រុមលោកពូតាមវាយប្រហារឡើងស្ពឹកក្បាលហើយ ទោះវាយប៉ុណ្ណាក៏លែងឈឺដែរ មានតែជូនតាមសំណើរពូវិញប៉ុណ្ណោះ ។ (អ្នកឧញ៉ាឡេងណាវ៉ាត្រា)
អតីតពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូងរយៈពេល៤ឆ្នាំ (២០១០-២០១៤) និងជាអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់ ដែលមានដើមទន់វិនិយោគដំបូងត្រឹមតែ១ម៉ឺន១ពាន់ដុល្លារ បន្ទាប់ពីធ្វើជាកម្មករនៅកូរ៉េបានពីរឆ្នាំ បានក្លាយជាអ្នកឧកញ៉ាវ័យក្មេងជាងគេ ដែលឈរលើលេខរៀងទី១២ក្នុងចំណោមឧកញ៉ាចាស់វស្សាចំនួន១៨រូប ដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅប្រទេសកម្ពុជាក្នុងចំណោមឧកញ៉ាសរុបចំនួន ១០៧០នាក់ គិតត្រឹមឆ្នាំ២០២០។ ហើយក៏ជាឧកញ៉ាម្នាក់ផ្ដល់ថវិកា២៣,៣លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំ ឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន និងសម្មភាពសប្បុរសធម៌នានា ដែលជាទូទៅតែងតែលើកឡើងថា កំពុងឈរឈ្មោះរកស៊ីលាងលុយកខ្វក់ឱ្យអ្នកមានអំណាចកំពូលនៅកម្ពុជានោះគឺអ្នកឧកញ៉ាឡេង ណាវ៉ាត្រា។ (លោកតាំងសារ៉ាដា)