
នៅពេលដែលអ្នកត្រូវការប្រាក់កម្ចី ដើម្បីទិញផ្ទះសូមពិចារណា នូវអ្វីដើម្បីធានាដល់ប្រាក់កម្ចី ធ្វើការប្រៀបធៀបកម្ចីធនាគារ និងមីក្រូឥណ្ណទាននូវជុំវិញក្នុងតំបន់ សូមចងចាំថាធនាគារផ្តល់ កម្ចីគេនិងពិនិត្យមើល ប្រវត្តិឥណ្ណទានតបស់អ្នកមុននិង សម្រេចឲ្យអ្នកខ្ចីដើម្បីទិញផ្ទះ ហើយប្រាក់កម្ចីទាំងនេះនិង សងត្រឡប់ទៅធនាគារប្រចាំខែ រយះពេល 10-20 ឆ្នាំ។
ការទូទាត់ប្រាក់កម្ចីទិញផ្ទះរួមមាន
- ប្រាក់ដើមៈ សងប្រាក់ដើមបានខ្ចី
- ការប្រាក់ៈ ថ្លៃដើមនៃការប្រាក់
- ពន្ធៈ ពន្ធទៅលើអចលនទ្រព្យ
- ធានារ៉ាប់រងៈ ម្ចាស់ផ្ទះធានា
ប្រាក់កម្ចីមានពីរប្រភេទជាមូលដ្ឋាន
- ប្រាក់កម្ចីទិញផ្ទះមានកាលកំណត់៖ ឧទារហណ៍រយះពេល៣០ឆ្នាំ អត្រាការប្រាក់នៅថេរប្រចាំខែ សម្រាប់ការទូទាត់ប្រាក់ដើមនិងប្រាក់ការមិនផ្លាស់ប្តូរ
- ប្រាកកម្ចីដែលអាចលៃតម្រូវបាន៖ គឺជាកម្ចីដែលអាចលៃតម្រូវបាន (ARM) អត្រាការការប្រាក់ត្រូវបានកែសម្រួលឡើងឬចុះ អាស្រ័យការប្រាក់បច្ចុប្បន្នដែល កំណត់ដោយរដ្ឋាភិបាល ការទូទាត់ប្រាក់ដើមនិងការប្រាក់កើនឡើងឬចុះ ជាមួយការផ្លាស់ប្តូរអត្រាការប្រាក់ទាំងនេះ